Real Madrid ​បន្ដ​នាំ​មុខ​៤​ពិន្ទុ​លើ​ក្រុម Barcelona ​នៅ La Liga ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ២-០ ​នៅ​យប់មិញ​នេះ ធ្វើ​ឱ្យ​ពួកគេ​បន្ដ​ឈរ​នៅ​កំពូល​តារាង​ដដែល ​ដោយ​មាន​៤​ពិន្ទុ​លើ​ក្រុម Barcelona។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​បើ​ទោះ​ជា​ក្រុម​របស់​លោក Zidane ​អវត្តមាន​ខ្សែ​ការពារ​សំខាន់​ដល់​ទៅ​៣​នាក់​ក៏​ដោយ។ ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន ​បន្ទាប់​មក Asensio ​ក៏​បន្ថែម​គ្រាប់​បាល់​ទី​២​ឱ្យ​ក្រុម​អធិរាជ​ស ​យក​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥​បាន​តែ​ម្ដង។

ការ​ប្រកួត La Liga ​នៅ​សល់​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ​ហើយ។ ​គម្លាត​ពិន្ទុ​៤​ពិន្ទុ​នេះ ​គឺ​អាច​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​គ្រង​ជើង​ឯក ជាង​ក្រុម Barcelona ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT