Liverpool ​កំពុង​បារម្ភ​របស់ Henderson ​អាច​មាន​រយៈ​ពេល​​យូរ​

​​ក្រុម Liverpool ​កំពុង​បារម្ភ​ថា​ប្រធាន​ក្រុម Jordan Henderson ​អាច​នឹង​អវត្តមាន​រយៈ​ពេល​យូរ ​ដោយសារ​តែ​របួស​ដាច់​សរសៃ​ជង្គង់​របស់​ខ្លួន កើត​ឡើង​អំឡុង​ការ​ប្រកួត​ទល់ ​Brighton ។

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៣-១ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នោះ Henderson ​បាន​រង​របួស​ធ្ងន់ធ្ងរ។ ​បញ្ហា​ជង្គង់​នេះ ​កើត​ឡើង​ធ្វើ​ឱ្យ​ក្រុម​លោក Klopp ​បារម្ភ​ជា​ខ្លាំង ព្រោះ​វា​អាច​នឹង​ប្រើ​ពេល​យូរ​ដើម្បី​ព្យាបាល ​ខណៈ​ដែល​ការ​ប្រកួត​លីគ​រដូវ​កាល​ថ្មី​នឹង​បើក​លឿន​ជាង​ធម្មតា។ បើ​តាម​ប្រភព​បញ្ជាក់​ថា​របួស​នេះ ​ប្រើ​ពេល​ព្យាបាល​យ៉ាង​តិច​បំផុត​៨​សប្ដាហ៍​ឯ​ណោះ។ ​

សូម​បញ្ជាក់​ថា​ក្រុម Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​នា​រដូវ​កាល​នេះ​ហើយ ​ដោយ​ការ​ប្រកួត​ដែល​នៅ​សល់​៤​ប្រកួត​ទៀត​នោះ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ​សម្រាប់​លីគ​រដូវ​កាល​ថ្មី ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០២០​នេះ​តែ​ម្ដង ពោល​គឺ​នៅ​សល់​ពេល​ត្រឹម​២​ខែ​ទៀត​ប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT