Rivaldo ៖​Barcelona ​មិន​មាន​បញ្ហា​រឿង VAR ​ទេ តែ​មាន​បញ្ហា​លើ​សមត្ថភាព​ក្រុម​ផ្ទាល់​

​លោក Rivaldo ​អតីត​កីឡាករ Barcelona ​បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ VAR ​មិន​មែន​ជា​បញ្ហា​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ទេ ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​សមត្ថភាព​ក្រុម​នេះ​ផ្ទាល់​តែ​ម្ដង​។

​Barcelona ​តាំង​ពី​នៅ​លេខ​១​រហូត​មក​ធ្លាក់​នៅ​លេខ​២​វិញ ហើយ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​ទៀត ​ក៏​ព្រោះ​តែ​ពួកគេ​លេង​ស្មើ​ច្រើន​ប្រកួត​ពេក។ ​ហើយ​ថ្មី​ៗ​នេះ ​ក៏​មាន​កីឡាករ​និង​ថ្នាក់​ដឹក​នាំ​ក្រុម​នេះ ​បាន​បន្ទោស​ទៅ VAR ​ថា​បាន​កាន់​ជើង​ក្រុម Real Madrid ​ទៅ​វិញ ​ទើប​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​មក​លេខ​២។

តែ​បើ​តាម​ការ​មើល​ឃើញ​របស់ Rivaldo ​វិញ ​អ្វី​ដែល​គួរ​ឱ្យ​បន្ទោស​នោះ​គឺ​មិនមែន VAR ​កាន់​ជើង​ក្រុម Real Madrid ​នោះ​ទេ។ ​ក្រុម Barcelona ​ផ្ទាល់​គឺ​ជា​បញ្ហា​ខ្លួន​ឯង ដែល​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ឈ្នះ​ការ​ប្រកួត។ ​កីឡាករ​ប្រេស៊ីល​បាន​បន្ដ​ទៀត​ថា ​ប្រធាន​ក្លឹប Barcelona ​ដែល​បាន​ចោទ​ប្រកាន់ VAR ​ថា​លំអៀង​នោះ គឺ​កំពុង​តែ​រក​លេស​ដើម្បី​បំបាំង​មុខ​ពី Media ​ហើយ ​ចំពោះ​ការ​អសមត្ថភាព​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​និង​បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​មក​ក្នុង​ក្លឹប​នេះ​៕ប្រភព Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT