Jose ​បន្ទោស VAR ​ដែល​ធ្វើ​ឱ្យ Spurs ​បាត់​បង់​៣​ពិន្ទុ​ដ៏​សំខាន់​

​លោក Jose Mourinho ​មិន​សប្បាយ​ចិត្ត​ជាមួយ VAR ​ទៀត​ហើយ ​បន្ទាប់​ពី​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នេះ ​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ​ទៅ Kane ​ដែល​ដួល​នៅ​ប្រអប់​គ្រោះ​ថ្នាក់។

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ ​Bournemouth ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ។ ​លទ្ធផល​ស្មើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​លោក​មើល​ឃើញ​ថា​បច្ចេកវិទ្យា VAR ​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​ខ្លួន​ឡើយ។

​ដោយ​ខាង​ក្រុមBournemouth ​បាន​បង្ក​កំហុស​លើ​ខ្សែ​ប្រយុទ្ធ Harry Kane ​យ៉ាង​ច្បាស់​ក្រឡែត ​ប៉ុន្តែ​បែរ​ជា​អាជ្ញាកណ្ដាល​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​នោះ​ទៅ​ឱ្យ​ខាង Spurs ​នោះ​ទេ។ ​លោក Jose ​បាន​និយាយ​ថា​៖ “គ្រប់​គ្នា​នៅ​លើ​លោក​នេះ ​សុទ្ធ​តែ​បាន​ឃើញ​ច្បាស់​ថា​វា​គួរ​តែ​បាន​បាល់​ប៉េណាល់​ទី។ ​ខ្ញុំ​និយាយ​ថា​គ្រប់​គ្នា ​គឺ​គ្រប់​តែ​ម្ដង​ដែល​បាន​ឃើញ​កំហុស​នេះ។ ​វា​មិន​មែន​តែ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឃើញ”៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT