Man Utd ​គេ​ច្បាស់​ណាស់​ឥឡូវ យប់មិញ​ស៊ី Aston ​៣-០ ​ទៀត​ហើយ​

​ក្រុម​បិសាច​ក្រហម Manchester United ​បន្ដ​ដំណើរ​ឈ្នះ​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​បំបាក់​ក្រុម Aston Villa ក្នុង​លទ្ធផល ​៣-០ ​នៅ​យ​ប់មិញ​នេះ។

​ទម្រង់​លេង​របស់​លោក Ole ​ឃើញ​ថា​កាន់​តែ​ល្អ​ឡើង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ហើយ។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​កីឡាករ​សំខាន់ Bruno ​នៅ​តែ​បន្ដ​បង្ហាញ​សមត្ថភាព​ល្អ​របស់​ខ្លួន ​ដោយ​រក​បាន​១​គ្រាប់​បើក​ឆាក​ដោយ​ការ​ទាត់​ប៉េណាល់ទី  មុន​ពេល Greenwood ​កីឡាករ​ជំនាញ​កម្លាំង​ជើង ​ថែម​បាន​គ្រាប់​ទី​២​ទៀត។ ​ដោយ​គ្រាប់​ទី​៣​វិញ ​កើត​ឡើង​ដោយ Bruno ​បោះ​ឱ្យ Pogba ស៊ុត​បញ្ចូល​ទី។

​ទទួល​បាន​៣​ពិន្ទុ​ពេញ​នេះ​ទៀត ​ក្រុម Man Utd ​កាន់​តែ​មាន​សង្ឃឹម​ចូល Top4 ​មែនទែន​ហើយ។ ​ពួកគេ​នៅ​ចាញ់​ក្រុម​លេខ​៤ Leicester City ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត ​ទើប​ចប់​រដូវ​កាល​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT