Luka Jovic ​ត្រូវ​ឱ្យ​នៅ​ដោយ​ឡែក ​ក្រោយ​មិត្តភក្ដិ​គេ​ម្នាក់​ឆ្លង Covid-19 ​

​ខ្សែ​ប្រយុទ្ធ Luka Jovic ​ត្រូវ​បាន​ក្រុម Real Madrid ​ឱ្យ​ស្ថិត​នៅ​ផ្ទះ​មិន​ឱ្យ​ចេញ​ទៅ​ណា​ទេ ​បន្ទាប់​ពី​មិត្ត​របស់​គេ​ម្នាក់​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​។

Jovic ​មិន​មាន​វត្តមាន​ហ្វឹកហាត់​ជាមួយ​ក្រុម Real Madrid ​២​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មាន​ដំណឹង​ថា​មិត្ត​ជិត​ស្និទ្ធ​របស់​គេ​មាន​ផ្ទុក​មេរោគ Covid-19 ​។ ​ក្រុម Real Madrid ​បាន​ដាក់​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន​នេះ​នៅ​ដោយ​ឡែក​ក្នុង​ផ្ទះ ​និង​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​ឡើយ ​បើ​ទោះ​ជា​លទ្ធផល​តេស្ដ​លើក​ទី​១​ចេញ​មក​ថា​គ្មាន​មេរោគ​ក៏​ដោយ។ ​កីឡាករ​ជម្រើស​ជាតិ​សែប​រូប​នេះ ​នឹង​ត្រូវ​ធ្វើ​តេស្ដ​ជា​លើក​ទី​២​ទៀត​នៅ​ពេល​ខាង​មុខ។

​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​លេង​រដូវ​កាល​ដំបូង​ឱ្យ​ក្រុម Real Madrid ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​មាន​បញ្ហា​ច្រើន​បាន​កើត​ឡើង​លើ​រូបគេ។ ​ប្រភព​នៅ​អេស្ប៉ាញ បាន​បញ្ជាក់​ថា​ក្រុម​លោក Zidane ​បាន​បញ្ចូល​ឈ្មោះ​រូបគេ​ក្នុង​បញ្ជី​លក់​ចេញ​ហើយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT