លោក Uli Hoeness ប្រធានក្លឹប Bayern Munich បាននិយាយថាឱ្យទៅ Mesut Ozil ថាការចូលនិវត្តនោះពិតជាសក្ដិសមហើយ ព្រោះរូបគេលេងមិនកើតចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។
Ozil បានប្រកាសចូលនិវត្តកាលពីម្សិលមិញនេះ ក្រោយពីរូបគេមិនបានជួយជម្រើសជាតិអាល្លឺម៉ង់នៅ World Cup 2018 នេះបាន។ ហេតុផលមួយទៀតនោះ កីឡាករលេងនៅក្លឹប Arsenal បានបញ្ជាក់អ្នកគាំទ្រអាល្លឺម៉ង់បានមើលងាយរូបគេខ្លាំង ហើយចាត់ទុកជាជនអន្តោប្រវេសន៍ពេលចាញ់ការប្រកួតម្ដងៗ។ ដូច្នេះហើយ ទើបរូបគេមានអារម្មណ៍ថាគ្មានការគោរពទៀតទេ ហើយក៏មិនមានអារម្មណ៍ពាក់អាវជម្រើសជាតិអាល្លឺម៉ង់ទៀតដែរ។
ចំពោះការនិយាយក្រោយប្រកាសចូលនិវត្តទៅនោះដែរ លោក Uli Hoeness បានបញ្ជាក់ដែរថាលោកសប្បាយចិត្តពេលដែលដឹងថា Ozil ចូលនិវត្ត។ Ozil បានលេងអន់រាប់ឆ្នាំមកហើយ។ រូបគេត្រូវបានអ្នកគាំទ្រលែងជឿជាក់តាំងពីចប់ព្រឹត្តិការណ៍ World Cup 2014 មក ដោយសារតែមិនមានចំណុចអ្វីពិសេសទៀតទេ។ តួយ៉ាងដូចជាជម្រើសជាតិអាល្លឺម៉ង់ដែលដាក់រូបគេចូលលេង គឺគ្មានអ្វីខ្លាំងទាល់តែសោះ។
Ozil លេង ៩២ លើក និងស៊ុតចូល ២៣ គ្រាប់ឲ្យជម្រើសជាតិអាល្លឺម៉ង់។ កីឡាករបានឈ្នះពានរង្វាន់កីឡាករអាល្លឺម៉ង់ល្អបំផុតប្រចាំឆ្នាំចំនួន ៥ លើក គឺ ២០១១, ២០១២, ២០១៣, ២០១៥ និង ២០១៦៕ប្រភព៖ DailyMail