Pep ​ចាត់​ទុក Silva ​ជា​វីរបុរស​របស់​ក្លឹប Manchester City 

​David Silva ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Manchester City ​កាល​ពី​យប់មិញ ​និង​ចូល​រួម​ចំណែក​ជួយ​ក្រុម​ឈ្នះ Newcastle United ​ក្នុង​លទ្ធផល​ដល់​ទៅ ៥-០ ​ឯ​ណោះ។

​ការ​បង្ហាញ​វត្តមាន​នៅ​យប់មិញ​នេះ ​និង​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ដែរ​នោះ បាន​ធ្វើ​ឱ្យ​លោក Pep ​អ្នក​ចាត់ការ​ក្រុម​អះអាង​ថា​អ្នក​គាំទ្រ​គ្រប់​គ្នា​គួរ​តែ​ចាត់​ទុក Silva ​ជា​វីរបុរស​របស់​ក្លឹប​ទៅ។ ​រូបគេ​បាន​ចំណាយ​ពេល​១០​ឆ្នាំ​ដ៏​អស្ចារ្យ​ជួយ​ក្រុម​មួយ​នេះ ​និង​ឈ្នះ​ពាន​រង្វាន់​ជា​​ច្រើន។ ​អ្នក​គាំទ្រ Man City ​ទាំង​អស់​នឹង​ចង់ចាំ​រូបគេ ​ហើយ​សាមី​ខ្លួន​ក៏​នឹង​មក​លា​អ្នក​គាំទ្រ​វិញ​នៅ​រដូវ​កាល​ក្រោយ ពេល​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​នៅ​កីឡដ្ឋាន​ផង​ដែរ។

​លោក Pep ​បាន​បន្ថែម​ទៀត​ថា​៖ “គាត់​ពិត​ជា​វីរបុរស​ដ៏​អស្ចារ្យ​ម្នាក់។ ​ពួកគេ​គួរ​តែ​ដាក់​ឈ្មោះ​គាត់​នៅ​តាម​ដង​ផ្លូវ ទីលាន ​និង​កសាង​រូប​សំណាក​មួយ​ឱ្យ​គាត់ ចំពោះ​អ្វី​ដែល​គាត់​បាន​លះបង់​ជួយ​ដល់​ក្លឹប​នេះ។ គាត់​នឹង​ត្រលប់​មក​លា​ពួក​យើង​វិញ​នៅ​ពេល​អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​បាន​ធម្មតា​នា​រដូវ​កាល​ក្រោយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT