Suarez ៖​យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់ ហើយ​រង់​ចាំ​មើល Real Madrid ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​បន្ដ​ក្ដី​សង្ឃឹម​ប្រជែង​ពាន​រង្វាន់ La Liga ​ជាមួយ​ក្រុម Real Madrid ​បាន​ទៀត​ហើយ​។

​១​គ្រាប់​នៅ​យប់មិញ​នេះ​ធ្វើ​បាន​សម្រេច​ដោយ Saurez ​នៅ​នាទី​៥៦ ​ក្រោយ​ពី​ក្រុម​ទាំង​ពីរ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​ម្នាក់​មួយ​សន្លឹក។ ​ក្រោយ​ពី​រក​បាន​១​គ្រាប់​នេះ​ហើយ ​បើ​ទោះ​ជា​ពួកគេ​ព្យាយាម​សម្រុក​យ៉ាង​ណា​ក្ដី ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​រក្សា​ដដែល​រហូត​ចប់​ការ​ប្រកួត។

ក្រោយ​ពី​ចប់​ទៅ ​Suarez ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ​និង​សង្ឃឹម​ថា Real Madrid ​អាច​បង្កើត​កំហុស​ខ្លះ​។ ​យើង​នឹង​ផ្ដោត​លើ​ការ​ប្រកួត​របស់​យើង​ឱ្យ​បាន​ខ្លាំង​បំផុត​”។ ​រំលឹក​ថា​បាន​៣​ពិន្ទុ​បន្ថែម​នៅ​យប់មិញ​នេះ ធ្វើ​ឱ្យ​ក្រុម Barcelona ​នៅ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ​ប៉ុន្តែ​ក្រុម​លោក Zidane ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT