អ្នក​អាច​នឹង​ភ្ញាក់ផ្អើល បើ​ដឹង​ប្រាក់​សប្តាហ៍​ដំបូង​របស់ Beckham និង Scholes នៅ Man Utd

Class of ’92 គឺ​សំដៅ​ដល់​វីរបុរស​ ៦ រូប​របស់​ក្លឹប Man Utd រួម​មាន​ David Beckham, Nicky Butt, Ryan Giggs, Gary Neville, Phil Neville និង Pual Scholes ដែល​អ្នក​ទាំង​នោះ​បាន​ចាប់ផ្តើម​អាជីព​នៅ​ក្លឹប​ព្រម​គ្នា​នា​ឆ្នាំ ១៩៩២។

អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​បើ​ដឹង​ពី​ទំហំ​ប្រាក់​ពលកម្ម​របស់​បុគ្គល​ជោគជ័យ​ទាំង​នោះ ​កាល​ពី​ជិត ៣០ ឆ្នាំ​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក Sir Alex Ferguson។

បង្ហើប​ប្រាប់​ពី​អតីត​ជើង​ចាស់​មួយ​រូប​គឺ Keith Gillespie បាន​ទម្លាយ​ថា​ជំនាន់ Beckham និង Scholes ជា​ដើម​នោះ នៅ​កុងត្រា​នា​ឆ្នាំ​ដំបូង​គឺ​មួយ​សប្តាហ៍​ទទួល​បាន​ថ្លៃ​ពលកម្ម​តែ ២៣០ ផោន​ឬ​ជិត ២៩០ ដុល្លារ​ប៉ុណ្ណោះ នេះ​ជា​កុងត្រា​សម្រាប់​កីឡាករ​អាជីព​ពេញលេញ​មួយ​រូប​ផង៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT