Man Utd កំពុង​លៃលក​ឱកាស​ល្អ ចរចា​នាំ​យក Mousa Dembele ចេញ​ពី Lyon

ក្លឹប Manchester United កំពុង​សម្លឹង​មិន​ដាក់​ភ្នែក​ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Moussa Dembele របស់​ក្លឹប Lyon ពោល​គឺ​អាច​នឹង​បើក​ការ​ចរចា​នៅ​អំឡុង​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។ នេះ​បើ​តាម​របាយការណ៍​ពី FootMercato បាន​ចុះ​ផ្សាយ។

Dembele នា​រដូវ​កាល ២០១៩/២០ រក​បាន ២២ គ្រាប់​និង Assist ៧ លើក​នៅ​ ៤២ ប្រកួត​សរុប​ឲ្យ​ក្លឹប Lyon។ កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​អនាគត​របស់​គេ​ហាក់​រង្គោះរង្គើ​ឡើង ក្រោយ​មាន​ចចាមអារ៉ាម​ផ្ទុះ​ជា​ហូរហែ។

បញ្ជាក់​ថា​តាម​ហាងឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ អាច​ថ្លៃ​ប្រមាណ ៤០ លាន​អឺរ៉ូ ដែល​តម្លៃ​នេះ​ឡើង​ទ្វេ​ក្បែរ ១ ជា ២ ធៀប​នឹង​តម្លៃ​ចាស់​ដែល Lyon ទិញ​យក​ពី Celtic ចាយ​អស់ ២២ លាន​អឺរ៉ូ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT