Liverpool នឹង​អបអរ​ការ​លើក​ពាន​ Premier League ជា​ផ្លូវការ​នៅ​ថ្ងៃ​ណា?

Liverpool បាន​ប្រកាស​ជា​ក្រុម​ឈ្នះ​ពាន Premier League រួច​ជា​ស្រេច​ហើយ​សម្រាប់​រដូវ​កាល ២០១៩/២០ នេះ ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការ​ទទួល​ពាន​ជា​ផ្លូវការ​មិន​ទាន់​ប្រព្រឹត្តិ​ឡើង​នៅ​ឡើយ។

រឿងរ៉ាវ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន ចោទ​ជា​សំណួរ​សួរ​មក​កាន់ CTS Sports ហើយ​ចម្លើយ​យ៉ាង​ខ្លី​ដែល​យើង​អាច​ប្រាប់​បាន នោះ​គឺ​ Liverpool នឹង​លើក​ពាន PL នៅ​ការ​ប្រកួត​ក្នុង​ដី​ចុង​ក្រោយ​បង្អស់។

នោះ​គឺ​នៅ​ការ​ប្រកួត​ទល់ Chelsea នា​ជុំ​ទី ៣៧ ធ្វើ​ឡើង​ក្នុង​ទឹកដី Anfield ដែល​ចំ​ថ្ងៃ​ទី ២៣ ​កក្កដា (ការ​ប្រកួត​វេលា​ម៉ោង ០២:១៥ នាទី​ព្រឹក)។ ចំពោះ​ទិដ្ឋភាព​លើក​ពាន​ដែល​ខកខាន​រយៈ​ពេល ៣០ ឆ្នាំ​នេះ ក៏​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ដល់​ចប់​ព្រឹត្តិការណ៍​លើ​ទំព័រ CTS Sports ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT