សាលាបាល់ទាត់ភ្នំពេញក្រោនបើកឡើងវិញហើយជាមួយនឹងការសិក្សាមិនគិតថ្លៃមួយខែ

ក្លិបបាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រកាស​ក្នុង​គេហទំព័រផ្លូវ​ការ​របស់​ខ្លួនថា​សាលាបាល់​ទាត់​ហ្វឹកហាត់​ក្រុម​យុវជនរបស់​ក្លិប​បើក​ឡើង​វិញ​ហើយ​គឺ​ចាប់​តាង​ពី​ថ្ងៃ​ទី០៦​ខែ​កក្កដា​មក​ម្ល៉េះ។

តាមរយៈការចាប់ផ្តើមសារជាថ្មីនេះ គ្រូបង្វឹកនៃក្រុមនីមួយៗនឹងធ្វើការទំនាក់ទំនងទៅកាន់សិស្សដោយផ្ទាល់តែម្តង ដើម្បីបញ្ជាក់ច្បាស់ពីការវិលត្រលប់មកហ្វឹកហាត់នេះ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងផ្តល់ជូនការសិក្សាមិនគិតថ្លៃរយៈពេលមួយខែ ពោលគឺខែកក្កដានេះផ្ទាល់តែម្តង ដើម្បីជាការប៉ះបូវសម្រាប់ការឈប់សម្រាកនាពេលកន្លងមក ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមក្រុមកីឡាករសហគមន៍ និងក្រុមអេលីតទាំងអស់ ត្រៀមខ្លួនក្នុងការហ្វឹកហាត់ទៅតាមក្រុមរបស់ខ្លួនឡើងវិញ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT