Barcelona ​នឹង​មិន​លក់ Griezmann ​ទៅ​ណា​ទេ ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​

​ក្រុម FC Barcelona ​នឹង​មិន​លក់​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ​ទៅ​ណា​ទេ ​នៅ​រដូវ​ក្ដៅ​នេះ បើ​ទោះ​ជា​រូបគេ​មិន​ទាន់​លេង​ដល់​កម្រិត​ដែល​ក្រុម​ត្រូវ​ការ​ក៏​ដោយ។

Antoine Griezmann ​មិន​សូវ​មាន​ឱកាស​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setien ​ឡើយ ប៉ុន្តែ​ប្រកួត​កន្លង​ទៅ​នេះ រូបគេ​មាន​ឱកាស​ជាប់​ជម្រើស​១១​នាក់​ដំបូង និង​រក​គ្រាប់​បាល់​បាន​ផង​ដែរ។ ​ទម្រង់​លេង​ហាក់​ដូចជា​យល់​ចិត្ត​គ្នា​ជាមួយ Lionel Messi ​និង Suarez ​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​នឹង​មិន​លក់​កីឡាករ​ចំណូល​ថ្មី​ម្នាក់​នេះ​ទៅ​ណា​ទេ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ ​ដោយ​យល់​ព្រម​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​លេង​១​រដូវ​កាល​ទៀត ​ដើម្បី​មើល​សមត្ថភាព​ឱ្យ​ច្បាស់។

ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម Barcelona ​ទិញ​ពី Atletico Madrid ​មក​ក្នុង​តម្លៃ​១០៨​លាន​ផោន​នេះ ​ហាក់​នៅ​មិន​ទាន់​យល់​ចិត្ត​ជាមួយ​កីឡាករ​ដទៃ​ទៀត​ទេ។ ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឃើញ​ថា​កីឡាករ​បារាំង​នេះ ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ច្រើន។ ​ដោយ​រដូវ​កាល​ថ្មី​ខាង​មុខ ​ថ្នាក់​ដឹក​នាំ​ក្លឹប​រំពឹង​ថា​រូបគេ​នឹង​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT