Setien​៖ Barcelona ​នៅ​តែ​អាច​ឈ្នះ La Liga ​បាន​

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​របស់​ខ្លួន ​នៅ​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ La Liga ​ដដែល​នា​រដូវ​កាល​នេះ​។

​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ ​ក្រុម Barcelona ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​ចំនួន​៣​ពិន្ទុ​មែន ​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឱ្យ​លោក Setien ​អស់​សង្ឃឹម​នោះ​ទេ។ ​ជាក់​ស្ដែង​ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល ​វា​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​ក្ដី​សង្ឃឹម​ទៀត​ថា​ពួកគេ​អាច​ឈ្នះ​ពាន La Liga បាន។

​មុន​ប្រកួត​ទល់​ក្រុម Espanyol ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​លោក Setien ​បាន​បញ្ជាក់​ថា​៖ “ច្បាស់​ណាស់​យើង​អាច​ឈ្នះ La Liga ​បាន​។ ​វា​មិន​ងាយ​ស្រួល​ទេ ប៉ុន្តែ​អ្នក​ត្រូវ​មាន​ក្ដី​សង្ឃឹម​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។ យើង​ត្រូវ​គិត​ពី​ខ្លួន​ឯង ​និង​ឈ្នះ​ការ​ប្រកួត​នៅ​សល់​ទាំង​អស់”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT