Arsenal ​ទាញ Leicester City ​ធ្លាក់​មក​លេខ​៤​ក្នុង​តារាង Premier League ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ទាញ​ក្រុម Leicester City ​ឱ្យ​ធ្លាក់​មក​លេខ​៤​ក្នុង​តារាង Premier League ហើយ​ក្រោយ​ពី​លេង​ស្មើ​ ១-១ ​នៅ​យប់មិញ​នេះ។

​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង ​Aubameyang ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម Arsenal ​នៅ​នាទី​៣១ ​ប៉ុន្តែ​វា​មិន​មែន​ជា​គ្រាប់​បាល់​ជ័យជម្នះ​ឡើយ។ ​ដោយ​នាទី​៧៥ ​កីឡាករ Nketiah ​ក៏​ទទួល​បាន​កាត​ក្រហម ​ហើយ​សល់​ត្រឹម​គ្នា​១០​នាក់​នេះ ​ក៏​ត្រូវ Leicester City ​តាម​បាន​ស្មើ​វិញ ​ដោយ Vardy ​ធ្វើ​បាន​សម្រេច​នៅ​នាទី​៨៥ ​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ។

​លទ្ធផល​ស្មើ​គ្នា​១-១ ​នេះ​បាន​ធ្វើ​ឱ្យ Leicester City ​ធ្លាក់​មក​លេខ​៤​ក្នុង​តារាង Premier League ​ហើយ​ព្រោះ Chelsea ​ដែល​ឈ្នះ​ក្រុម Crystal Palace ​ហក់​ឡើង​ទៅ​លេខ​៣​វិញ ​មាន​៦០​ពិន្ទុ ​ខណៈ​ដែល​ក្រុម Leicester City ​មាន​៥៩​ពិន្ទុ។ ​សម្រាប់ Arsenal ​វិញ ​នៅ​លេខ​៧​ក្នុង​តារាង​មាន​៥០​ពិន្ទុ។ ​ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត ​នឹង​ចប់​រដូវ​កាល​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT