រាប់​ទាំង Messi មាន​កីឡាករ ១២ រូប​ដែល​ធ្លាប់ Assist ច្រើន​ជាង ២០ លើក​នៅ​រដូវ​កាល​ទោល

Lionel Messi បាន​រំកិល​មក​ដល់​កំណត់ត្រា Assist បាល់ ២០ លើក​នា​រដូវ​កាល​ទោល​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​សារ​ជា​ថ្មី ​បន្ទាប់​ពី​ខកខាន​ធ្វើ​បាន​តាំង​ពី​រដូវ​កាល ២០១៤/១៥។ ចុះ​ពី​ក្រៅ​ពី Messi តើ​អ្នក​ស្គាល់​ឈ្មោះ​កីឡាករ​ណា​ខ្លះ​ទៀត ដែល​ធ្លាប់​ឈាន​ដល់​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ?

តាម​របាយការណ៍​ពី TranferMarkt រាប់​ចាប់​ពី​ឆ្នាំ ២០០០ មាន​កីឡាករ ១១ រូប​ផ្សេង​ទៀត​ដូច​ខាង​ក្រោម៖

១.Joao Pinto, ២០០១/០២ (Sporting Lisbon) ៣៣ ប្រកួត Assist បាន ២០ លើក
២.Thierry Henry, ២០០២/០៣ (Arsenal) ៣៧ ប្រកួត Assist បាន ២០ លើក
៣.Predrag Djordjevic, ២០០២/០៣ (Olympiakos) ២៩ ប្រកួត Assist បាន ២១ លើក
៤.Alex, ២០០៥/០៦ (Fenerbahce) ៣១ ប្រកួត Assist បាន ២៣ លើក
៥.Hasan Sas, ២០០៥/០៦ (Galatasaray) ២៦ ប្រកួត Assist បាន ២០ លើក
៦.Steffen Hofmann, ២០០៧/០៨ (Rapid Vienna) ៣៦ ប្រកួត Assist បាន ២៥ លើក
៧.Xavi, ២០០៨/០៩ (Barcelona) ៣៥ ប្រកួត Assist បាន ២២ លើក
៨.Luciano Narsingh, ២០១១/១២ (FC Heerenveen) ៣៤ ប្រកួត Assist បាន ២២ លើក
៩.Kevin de Bruyne, ២០១៤/១៥ (Wolfsburg) ៣៤ ប្រកួត Assist បាន ២១ លើក
១០.Oscar, ២០១៧/១៨ (Shanghai SIP) ២៩ ប្រកួត Assist បាន ២២ លើក
១១.Thomas Muller, ២០១៩/២០ (Bayern) ៣៣ ប្រកួត Assist បាន ២១ លើក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT