ប្រធាន La Liga ​ថា VAR ​មាន​គុណ​វិបត្តិ​ដែល​ត្រូវ​កែ​លម្អ​បន្ថែម​ទៀត​

​លោក Javier Tebas ​ប្រធាន La Liga ​បាន​លើក​ឡើង​ថា​បច្ចេកវិទ្យា VAR ​នៅ​មាន​គុណ​វិបត្តិ​ច្រើន ​ដែល​ត្រូវ​ពន្យល់​និង​កែ​លម្អ​បន្ថែម​ទៀត​។

មួយ​រយៈ​ចុង​ក្រោយ​នេះ ​មតិ​រិះគន់ VAR ​នៅ​អេស្ប៉ាញ​កើត​មាន​ឡើង​ខ្លាំង ​ជា​ពិសេស​សមាជិក ​អ្នក​គាំទ្រ​ក្រុម Barcelona ​ផ្ទាល់​តែ​ម្ដង ​ដោយ​សូម្បី​តែ​ប្រធាន​ក្លឹប​នេះ​ក៏​ចេញ​មុខ​បន្ទោស​ផង​ដែរ។ ​កត្ដា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​លោក Tebas ​ដែល​ជា​ប្រធាន La Liga ​បញ្ជាក់​ថា​លោក​នឹង​កែ​លម្អ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជំនួយ​អាជ្ញាកណ្ដាល​នេះ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

​លោក Tebas ​បាន​និយាយ​ថា​៖ “ខ្ញុំ​ឱ្យ​ពិន្ទុ ​៧​លើ​១០​លើ VAR ​។ ​វា​ស្ថិត​នៅ​ដំណាក់​កាល​ពន្យល់​បន្ថែម​ទៀត ​ហើយ​វា​មាន​គុណ​វិបត្តិ​មួយ​ចំនួន​ផង​ដែរ”។ ​រំលឹក​ថា​ក្រុម Barcelona ​មិន​ពេញ​ចិត្ត​ចំពោះ VAR ​ខ្លាំង​មែនទែន​នៅ​រដូវ​កាល​នេះ ​បន្ទាប់​ពី​វា​បាន​ជួយ​ផ្ដល់​ជ័យជម្នះ​ឱ្យ Real Madrid ​២​ប្រកួត​ជាប់​គ្នា ធ្វើ​ឱ្យ​ដាច់​ពិន្ទុ​ក្រុម Barcelona ​ដល់​ទៅ​៤​ពិន្ទុ​ហើយ៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT