Spurs ​យប់មិញ​ឈ្នះ Everton ​១-០ ​តែ Son ​បាន​ឈ្លោះ​គ្នា​ជាមួយ Lloris ​

​​ក្រុម​ Spurs ​របស់​លោក Jose Mourinho ​បាន​យក​ឈ្នះ​លើ​ក្រុម Everton ​បាន​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៣។

​១​គ្រាប់​ដែល​ជួយ​យក​៣​ពិន្ទុ​ឱ្យ​ក្រុម​ Spurs ​នេះ ​គឺ​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Keane ​នៅ​នាទី​២៤។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ ​គេ​សង្កេត​ឃើញ​រឿង​មួយ​កើត​ឡើង​ក្នុង​សមាជិក​ក្រុម Spurs ​ពោល​គឺ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង Son ​និង Lloris ​តែ​ម្ដង។ ​អ្នក​ចាំទី Lloris ​បាន​រុញ Son ​អំឡុង​ចប់​តង់​ទី​១ ​ក្រោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​នេះ ​មិន​ព្រម​ចុះ​ជួយ​ក្រុម​នៅ​ខាង​ក្រោម​ឱ្យ​លឿន។

​តែ​បន្ទាប់​ពី​ចូល​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ទៅ ​អ្វី​គ្រប់​យ៉ាង​ក៏​ត្រលប់​មក​រក​ភាព​ធម្មតា​វិញ រវាង​កីឡាករ​ទាំង​ពីរ​នេះ។ ​លោក Jose ​បាន​និយាយ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ថា​ជា​ចំណុច​ពិសេស​ទៅ​វិញ ព្រោះ​ពួកគេ​ទាំង​ពីរ​នាក់​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ជួយ​ក្រុម ​និង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ឈ្នះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT