ចប់​សប្ដាហ៍​ទី​៦ ព្រះខ័នរាជស្វាយរៀង​ឡើង​ឈរ​កំពូលតារាងលីគ​ទាំង​ក្លិប​និង​កីឡាករស៊ុតបញ្ចូលទី

ក្រុមព្រះខ័នរាជស្វាយរៀង​បាន​ឡើង​មក​ឈរ​កំពូល​តារាង​ហើយ​ក្រោយ​ចប់ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៦​នេះ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុមយុវជនសាលាបាល់​ទាត់​ជាតិ​បាទី​វ័យ​ក្រោម​១៨​ឆ្នាំក្នុង​លទ្ធផល​១០​ទល់​០​ហើយ​ភ្នំពេញ​ក្រោន​ដែល​កាន់កាប់​កំពូលតារាងកាល​ពី​ដើម​រដូវ​កាល​រហូត​មក​នោះ​ បាន​ត្រឹម​ស្មើ​ក្រុមវិសាខាក្នុង​លទ្ធផល​២​ទល់​២។

តាមរយៈលទ្ធផល​ការ​ប្រកួតទាំងអស់​ក្នុង​សប្ដាហ៍​នេះ ព្រះខ័នរាជស្វាយរៀងឡើង​ឈរ​កំពូលតារាង​ បន្ទាប់​ពី​ឆ្លង​កាត់​៦​ប្រកួត​ឈ្នះ​៥​និង​ស្មើ​មួយ​១​មាន​១៦​ពិន្ទុរួម​ជាមួយគ្រាប់បាល់​ចំណេញ​២១​គ្រាប់ លើស​ក្រុមភ្នំពេញ​ក្រោន​ដែល​ធ្លាក់ម​ក​លេខ​២​មាន១៤​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកយត​ឈ្នះ​៤​និង​ស្មើ​២​ប្រកួត។

បឹង​កេត​និង​ណាហ្គាឡើង​មក​ឈរ​លេខ​២​និង​៤​បន្តបន្ទាប់​គ្នា​ក្រោយ​ពេល​ទទួលបាន​លទ្ធផលឈ្នះសូទីលឡូអង្គរ និង​ក្រុម​ទ័ពរៀងៗខ្លួន​មាន​១១​ពិន្ទុ​ដូច​គ្នា​ដោយ​ឆ្លង​កាត់៥ប្រកួត​ដូច​គ្នា​ឈ្នះ​៣​និង​ស្មើ​២។

និយាយ​អំពី​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​វិញ! កីឡាករ Araujo Pinheiro Pedro Augusto បាន​ឡើង​មក​ឈរ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ជូល​ទី​ច្រើន​ជាង​គេ​ក្នុង​សប្ដាហ៍​នេះ​ទី​៦​ដោយ​មាន ៩​គ្រាប់​ក្នុង​ដៃ លើស​ខ្សែ​ប្រយុទ្ធភ្នំពេញ​ក្រោន កីឡាករ Okereke Timothy Chiemerie ដែល​រក្សា​៧​គ្រាប់​ដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT