អ៊ុំ វិចិត្រមិន​ពេញ​ចិត្តគ្រាប់បាល់​ទី​២​របស់វិសាខា

ក្នុងការប្រកួតដំបូងនៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាល ២០២០ បន្ទាប់ពីឈប់សម្រាក់មួយរយៈពេលដោយសារជំងឺ COVID-19 ក្លិបភ្នំពេញក្រោន ជាម្ចាស់ផ្ទះកាលពីម្សិលមិញបានត្រឹមលទ្ធផលស្មើរ ២ទល់២ ប៉ះក្រុមភ្ញៀវ ក្លិបវិសាខា ។

ទោះ​បី​ជាយ៉ាងនេះក្ដី! ក្រោយ​ចប់​ការ​ប្រកួតអ្នក​ចាំ​ទី អ៊ុំ វិចិត្រ​បាន​បង្ហាញអារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​គ្រាប់​បាល់​ទី​២​របស់វិសាខា​នោះ​ទេ ​ហើយ​រូប​គេថា​ក្រុម​កីឡាកររបស់ខ្លួនលេង​ពេញ​អស់​ពី​បេះដូងតែម្ដង។

« ការប្រកួតម្សិលមិញនេះពួកយើងលេងដោយមានឆន្ទៈខ្ពស់ណាស់ ដូចយើងឃើញស្រាប់ហើយគេនាំមុខយើងពីរលើក ក្រុមរបស់យើងមិនចុះចាញ់នៅតែបន្តលេង ខ្ញុំគិតថាពួកគាត់មិនមែនលេងត្រឹម១០០ភាគរយនោះទេ គឺពួកគាត់លេងពី១១០ភាគរយ ទៅ១២០ភាគរយ ពោលគឺពួកគាត់យកបេះដូងមកលេងតែម្តង » ។

អ្នក​ចាំ​ទី​រូបនេះបាន​បន្ត​ទៀត​ថា៖« ចំពោះការរបូតគ្រាប់បាល់មិនមែនជាបញ្ហាធំដុំនោះទេ ព្រោះធម្មតាអ្នកចាំទីមិនដែលគេមិនស៊ុតចូលនោះទេ » ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT