Juan Mata ល្ហៀងៗ​ថា​គ្រោង​ចាកចេញ​ពី Man Utd ហើយ ដោយ​ទ្រនំ​ថ្មី​អាច​ជា​ក្លឹប​មួយ​នេះ

ខ្សែ​បម្រើ​កាន់​ឆ្នាំ​របស់ Man Utd គឺ​កីឡាករ Juan Mata ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រៀម​នឹង​ចាកចេញ​ពី​ក្លឹប​ហើយ​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២០ នេះ ដោយ​ទ្រនំ​ថ្មី​របស់​គេ​អាច​ជា​ក្លឹប Fenerbahce នៅ​លីគ Super Lig Club របស់​ប្រទេស​ទួរគី។

កីឡាករ​អេស្ប៉ាញ​ត្បិត​បើ​ជា​កីឡាករ​ដែល​មាន​គុណភាព​មួយ​រូប​ក្តី ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី United យក​បាន Bruno Fernandes តំណែង​របស់ Mata កាន់​តែ​ស្ដួចស្ដើង​ទៅ ពោល​គឺ​ត្រឹម​ជា​កីឡាករ​បម្រុង​ត្រៀម​ជំនួស​គេ​ម្នាក់​តែ​ប៉ុណ្ណោះ។

ប្រភព​ពី Sansursuz Futbol បាន​ចុះ​ផ្សាយ កីឡាករ​វ័យ​ ៣២ ឆ្នាំ​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​ទួរគី​នោះ​ដូច​គ្នា ប៉ុន្តែ​ដោយសារ​កុងត្រា​របស់​គេ​នៅ​សេសសល់​ជាមួយ United រយៈ​ពេល ១ ឆ្នាំ បែប​នេះ​ក៏​រុញ​ឲ្យ​ក្លឹប​ Fenerbahce ចាំ​បាច់​ត្រូវ​ចាយ​លុយ​មួយ​ផ្នែក​ផង​ដែរ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT