​ប្រកួត​បន្ទាប់ Ramos ​និង ​Carvajal ​មិន​អាច​ជួយ Real Madrid ​បាន​ទេ​

ប្រធាន​ក្រុម Sergio Ramos ​និង​ខ្សែ​ការពារ​ស្លាប Dani Carvajal ​នឹង​មិន​អាច​ជួយ​ក្រុម​បាន​ទេ ​នៅ​ពេល​ប្រកួត​ទល់​ក្រុម Alaves ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​។

​កាល​ពី​ប្រកួត​ទល់​ក្រុម Athletic Club ​នៅ​យប់មិញ​នេះ ​ខ្សែ​ការពារ​ទាំង​ពីរ​ខាង​លើ​ទទួល​បាន​កាត​លឿង​ម្នាក់​មួយ ដូច្នេះ​សរុប​កាត​របស់​ពួកគេ​មាន​៥​ហើយ។ ​តាម​ច្បាប់​កាត​លឿង​៥ ​នឹង​ត្រូវ​អវត្តមាន​១​ប្រកួត ​ដូច្នេះ​ទើប​បាន​ជា​ប្រកួត​ទល់​ក្រុម Alaves ​នឹង​អវត្តមាន​ពួកគេ។ ​

អវត្តមាន​របស់ Carvajal ​គឺ​ជា​រឿង​ពិបាក​សម្រាប់​លោក Zidane ​ព្រោះ​បច្ចុប្បន្ន​នេះ Nacho ​នៅ​របួស​នៅ​ឡើយ។ ​សម្រាប់​តំណែង​របស់ Ramos ​វិញ ​Eder Militao ​អាច​រ៉ាប់រង​បាន។ ​អ្នក​ចាត់ការ Zidane ​ទំនង​ជា​នឹង​ប្រើ ​Ferland Mendy ឬ​ Lucas Vazquez ​ដើម្បី​ជំនួស​តំណែង​របស់ Carvajal ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT