ទី​បំផុត ​Ronaldo ​រក​គ្រាប់​បាល់​​ដោយ Free-Kick ​បាន​វិញ​ហើយ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Torino ​ក្នុង​លទ្ធផល ​៤-១ ​នៅ​យប់មិញ​នេះ​។១​គ្រាប់​របស់ Ronaldo ​នៅ​យប់មិញ​នេះ ​កើត​ឡើង​ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីគ ​ហើយ​នេះ​ក៏​ជា​ការ​រក​គ្រាប់​បាល់​បាន​ដោយ​របៀប​នេះ​វិញ​ផង​ដែរ ​ក្រោយ​ពី​រូបគេ​ខកខាន​ជា​យូរ​មក​ហើយ។ ​បើ​តាម​ស្ថិតិ​បង្ហាញ​ថា​៤២​ដង​ហើយ​ដែល Ronaldo ​ហ្វ្រីឃីគ​មិន​ចូល​សោះ ​ហើយ​ទើប​តែ​យប់មិញ​នេះ​ទេ ​ដែល​រូបគេ​ធ្វើ​បាន​សម្រេច​វិញ។

​យ៉ាងណាមិញ ​បើ​ក្រឡែក​ទៅ​មើល​លទ្ធផល​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ធ្វើ​ឱ្យ​ក្រុម Juventus ​កាន់​តែ​កៀក​ឈ្នះ​ពាន​រង្វាន់ Serie A ​មែនទែន​ហើយ។ ​ឆ្លង​កាត់​៣០​ប្រកួត​មក​នេះ Juventus ​មាន​៧៥​ពិន្ទុ ​នៅ​លេខ​១ ​ស្រប​ពេល​ក្រុម​លេខ​២ Lazio ​វិញ​មាន​ត្រឹម​៦៨​ពិន្ទុ​ប៉ុណ្ណោះ៕


ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT