Setien៖​ខ្ញុំ​ឃើញ Messi ​នៅ​ធម្មតា ​មិន​មាន​ចិត្ត​ចង់​ចេញ​ទៅ​ណា​ទេ​

លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ដោយ​រូបគេ​នៅ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​ធម្មតា។មួយ​រយៈ​មក​នេះ ​មាន​ដំណឹង​ថា Messi ​នឹង​ចាកចេញ​ពី​ក្រុម Barcelona ​នៅ​ឆ្នាំ​ក្រោយ​ហើយ ​ខណៈ​ដែល​ថ្មី​ក៏​រូបគេ​មិន​បន្ដ​ទៀត​ដែរ។ ​មួយ​វិញ​ទៀត ​កន្លង​ទៅ​នេះ​ក៏​មាន​ដំណឹង​ថា​ប្រធាន​ក្រុម​រូប​នេះ ​មិន​ពេញ​ចិត្ត​ជាមួយ​ទម្រង់​ដឹក​នាំ​ក្រុម​របស់​អ្នក​ចាត់ការ Setien ​ផង​ដែរ។ ជា​ពិសេស​ក្រោយ​ពី​ស្មើ​ផ្ទូន​ៗ​កន្លង​ទៅ​នេះ ធ្វើ​ឱ្យ Real Madrid ​លើស​ដល់​៤​ពិន្ទុ។

​តែ​សម្រាប់​អ្នក​ចាត់ការ Setien ​វិញ មិន​យល់​ឃើញ​ដូច្នេះ​ឡើយ។ ​លោក​អះអាង​ថា​មិន​ដែល​ឮ​ដំណឹង​ដែល Messi ​ចង់​ចេញ​ទៅ​ណា​នោះ​ទេ។ ​ដោយ​បច្ចុប្បន្ន​នេះ រូបគេ​នៅ​ហ្វឹកហាត់​បាន​ជា​ធម្មតា ​និង​និយាយ​គ្នា​ជាមួយ​លោក​ដដែល ​មិន​មាន​បញ្ហា​អី​ទេ៕


ប្រភព៖DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT