Yuri ​៖​ក្រុម Real Madrid ​មាន​កីឡាករ​ល្អ​ៗ​​បំផុត​នៅ​លើ​លោក​នេះ​

​ក្រុម ​Athletic Club ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Madrid ​នៅ​ម៉ោង​៧​ល្ងាច​នេះ​ហើយ ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៤។មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​Yuri Berchiche ​កីឡាករ​របស់​ក្រុម Athletic Club ​​បាន​និយាយ​ថា​ក្រុម Real Madrid ​ជា​ក្រុម​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។ ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​ក្រុម​នេះ​កំពុង​ធ្វើ​បាន​ល្អ ​និង​មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ខ្លាំង​មែនទែន។ ​បូក​ផ្សុំ​ជាមួយ​សមាជិក​ទាំង​អស់​សុទ្ធ​តែ​ល្អ​ៗ​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​ពួកគេ​បច្ចុប្បន្ន​នេះ​អាច​ឈរ​នៅ​កំពូល​តារាង​បាន​។

​និយាយ​ពី​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ​ក្រុម​របស់​លោក Zidane ​នឹង​មិន​មាន​វត្តមាន​របស់ Eden Hazard ​ឡើយ ​ដោយសារ​តែ​រូបគេ​ឈឺ​ក​ជើង​បន្តិចបន្ដួច។ លោក Zidane ​នឹង​មិន​ប្រថុយ​ដាក់​រូបគេ​ឱ្យ​ចូល​លេង​ឡើយ ​ព្រោះ​ខ្លាច​មាន​របួស​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT