Greenwood ​យុវជន​ឆ្នើម​កំពុង​លេចធ្លោ​ខ្លាំង​របស់ Man Utd ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Bournemouth ​ក្នុង​លទ្ធផល ​៥-២ ​ក្នុង​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ ​នា​សប្ដាហ៍​ទី​៣៤។​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ឃើញ​ថា​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម​កាន់​តែ​ល្អ​ឡើង​ទៅ​ហើយ ​ជា​ពិសេស​គេ​សង្កេត​ឃើញ​យុវជន Greenwood ​តែ​ម្ដង។ ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ ​ដោយ​យប់មិញ​សម្រេច​ទី​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ ​២​គ្រាប់​នេះ​ដែរ កើត​ចេញ​ពី​ជើង​ឆ្វេង​១​គ្រាប់​និង​ស្ដាំ​មួយ​គ្រាប់ ​ហើយ​សុទ្ធ​តែ​ស៊ុត​ដោយ​បច្ចេកទេស​ទាំង​អស់។

​សមត្ថភាព​លេង​ឡើង​លឿន​នេះ​ហើយ ទើប​បាន​ធ្វើ​ឱ្យ​លោក Ole ​ផ្ដល់​ទំនុក​ចិត្ត​ដល់​រូប​គេ​កាន់​តែ​ខ្លាំង​ឡើង។ ​ហើយ​អនាគត​របស់​គេ​ក៏​អាច​នឹង​នៅ​លេង​ឱ្យ Man Utd ​ច្រើន​ឆ្នាំ​ទៀត​ដែរ។ ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា Greenwood ​នេះ ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​ក្រុម Man Utd ​ជាក់​ជា​មិន​ខាន​នៅ​ពេល​អនាគត៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT