សហព័ន្ធវាយកូនបាល់ គ្រោងដាក់បេក្ខភាពកីឡាករវ័យក្មេងចូល DAVIS CUP

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គ្រោងដាក់កីឡាករវ័យក្មេង៤នាក់ ឱ្យចូលប្រកួត ព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ដែលក្រុមជម្រើសជាតិកម្ពុជាកំពុងស្ថិតនៅ ក្នុងក្រុមទី៤ ប្រសិនបើសហព័ន្ធអន្តរជាតិបើកការប្រកួតឡើងវិញ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាថ្លែងថា ពេល វេលាពិតប្រាកដនៃការប្រកួតនៅមិនទាន់កំណត់នៅឡើយ ប៉ុន្តែសហព័ន្ធអន្តរជាតិ បានដាក់ គោលដៅនៅខែក្រោយ ឬនៅចុងឆ្នាំ២០២០ ក្នុងករណីដែលវិបត្តិជំងឺកូវីដ-១៩ ល្អប្រសើរឡើង វិញ។ សហព័ន្ធវាយកូនបាល់កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយប្រសិន បើការប្រកួតវិល ត្រឡប់មកវិញ ហើយសហព័ន្ធបានត្រៀមកីឡាករចាស់ម្នាក់ និងកីឡាករវ័យក្មេង៤នាក់ ឱ្យចូលប្រកួត ដើម្បីពង្រឹងសមត្ថភាពពួកគេត្រៀមស៊ីហ្គេម២០២១ នៅវៀតណាម និងស៊ីហ្គេម២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា កីឡាវាយកូនបាល់កម្ពុជាធ្លាប់ប្រជែងបានកៅអីសម្រាប់ Davis Cup នៅក្នុងក្រុម៣ម្តងដែរ កាលពីឆ្នាំ២០១៨ បន្ទាប់មកក៏ធ្លាក់ទៅលេងនៅក្រុម៤វិញ ខណៈដែលប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ DAVIS CUP កម្រិត៤ ឆ្នាំ២០២០នេះ គ្រោងធ្វើនៅ តំបន់អូសេអានី នៅប្រទេសតួកម៉េនីស្ថាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT