មិន​ទុក​មុខ! ព្រះខ័នរាជស្វាយរៀងលត់​យុវជនបាទី​១០គ្រាប់​មិន​ឲ្យ​តដៃរួច

ការ​ប្រកួត​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០​​សម្រាប់​សប្ដាហ៍​ទី​៦​ បន្ទាប់​ពី​ផ្អាក​ដោយសារ​កូវីដ-១៩ បាន​ដឹង​លទ្ធផល​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍នេះ​ហើយ ​ដោយ​បឹង​កេត​យក​ឈ្នះ​ក្រុម​សូទីលឡូអង្គរ ៣​ទល់​០ គិរីវង់ឈ្នះ​នគរបាលជាតិ​៤​ទល់​១​ហើយ​ក្រុមការពារដំណែង​ជើង​ឯក ព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ក្រុម​យុវជនសាលាបាល់​ទាត់​ជាតិ​បាទី​១០​ទល់​០។

១០​គ្រាប់​របស់​ក្រុម​លោក Conor Nestor រក​បាន​ដោយ​ Pedro Augusto ៤​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ៦, ១៣, ២៣, ៨៤ ខ្សែបម្រើ​ជប៉ុន Kobayashi Daisuke នាទី​៣០ Thiago de Jesus នាទី​៥៩​ សារ៉េត គ្រីយ៉ា នាទី​៨០​និង​កីឡាករ Privat Mbarga ៣​គ្រាប់​នៅ​នាទី ៧៦, ៧៨, និង​នាទី​៧៩។

ចំណែក​បី​គ្រាប់​របស់បឹង​កេត​រក​បាន​ដោយ​កីឡាករ Anderson Zongbe នាទី​៤២ សៀង ចន្ធា​នាទី៤៥+១ និង​បាល់​ទាត់​ហ្វ្រីឃីគរបស់ សេត​ រ៉ស៊ីប​នៅ​នាទី​៧២៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT