អីយ៉ា ​មាន​ដំណឹង​ថា Xavi ​ព្រម​មក​ដឹក​នាំ​ក្រុម Barcelona ​ហើយ​

​Xavi ​បាន​យល់​ព្រម​មក​ដឹក​នាំ​ក្រុម Barcelona ​ហើយ​នៅ​រដូវ​កាល​ក្រោយ ប្រសិន​ណា​បើ​ក្លឹប​សម្រេច​ចិត្ត​បណ្ដេញ​លោក Setien ​ចោល​មែន។

​លោក Setien ​កំពុង​រង​សម្ពាធ​ខ្លាំង​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ស្មើ​ច្រើន​ប្រកួត​មក​នេះ រហូត​ដល់​ក្រុម​បច្ចុប្បន្ន​ចាញ់​ពិន្ទុ​ដៃ​គូ​ប្រជែង Real Madrid ​ដល់​ទៅ​៤​ពិន្ទុ​ហើយ។ មួយ​វិញ​ទៀត ​ក៏​មាន​ដំណឹង​ថា​កន្លង​ទៅ​នេះ ​រូប​លោក​មាន​បញ្ហា​ជាមួយ​កីឡាករ ​ជា​ពិសេស Lionel Messi ​ផង ទើប​បាន​ជា​កៅអី​ក្ដៅ​ខ្លាំង​បែប​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បង្ហើប​ទៀត​ថា​លោក Xavi ​ដែល​ជា​វីរបុរស​របស់​ក្រុម​នោះ ​បាន​យល់​ព្រម​និង​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ក្នុង​ការ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Barcelona ​បន្ដ។ ​ប្រសិន​ណា​បើ​ក្រុម​បណ្ដេញ​លោក Setien ​ចេញ​ពេល​ណា​ ហើយ​ទាក់ទង​លោក​ទៅ​ដឹក​នាំ ​នោះ​នឹង​យល់​ព្រម​ភ្លាម​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT