រំលែក​ទុក្ខ! ​ឪពុក​របស់ Khabib ​បាន​ស្លាប់​ហើយ ដោយសារ Covid-19 ​

​លោក Abdulmanap ​ឪពុក​របស់​កីឡាករ ​Khabib Nurmagomedov ​បាន​បាត់​បង់​ជីវិត​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី​លោក​បាន​ឆ្លង​មេរោគ Covid-19 ​និង​មាន​ជំងឺ​ជា​ច្រើន​មុខ​ទៀត។

​អ្នក​បង្ហាត់​ប្រដាល់​ខាង​លើ​នេះ ​បាន​ចូល​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ក្រុង Moscow ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ​ដោយសារ​តែ​រោគ​គាំង​បេះដូង ​និង​មេរោគ Covid-19 ​ផង​។ ​លោក Abdulmanap ​បាន​វះកាត់​បេះដូង​ភ្លាម ​ហើយ​ក៏​ឆ្លង​ផុត​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​មេរោគ​ច្រើន​មុខ​ពេក ទើប​បាន​ជា​លោក​លា​ចាក​ពី​លើ​លោក​នេះ​ទៅ។

រំលឹក​ថា​ដោយសារ​តែ​មេរោគ Covid-19 ​នេះ ​ក្រុម​គ្រួសារ​របស់​កីឡាករ ​Khabib Nurmagomedov ​បាន​បាត់​បង់​ជីវិត​ជា​ច្រើន​នាក់។ ​ដោយ​ចុង​ក្រោយ​គេ​នេះ គឺ​លោក​ឪពុក​របស់​ខ្លួន​ឯង​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT