កីឡាករ​ក្រុម Real Madrid ​នឹង​មិន​មាន Bonus ​ឡើយ​ទោះ​ឈ្នះ​ពាន​រង្វាន់​ក្ដី​

​ក្រុម​កីឡាករ Real Madrid ​ទាំង​អស់​នឹង​មិន​ទទួល​បាន​ប្រាក់ Bonus ​ឡើយ ​បើ​ទោះ​ជា​ពួកគេ​បាន​ឈ្នះ​ពាន​រង្វាន់ La Liga ​ឬ Champions League ​ក៏​ដោយ។

​ដោយសារ​តែ​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្លឹប​ទាំង​អស់​រង​ទុក្ខ​ខ្លាំង ​ដោយ​ខ្លះ​ត្រូវ​កាត់​ប្រាក់​ខែ​អី​ជា​ដើម។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប Real Madrid ​វិញ ​ពួកគេ​ក៏​មិន​មាន​ប្រាក់ Bonus ​ឱ្យ​កីឡាករ​ដែរ ​ទោះ​ជា​រដូវ​កាល​នេះ​ពួកគេ​នឹង​ក្លាយ​ជា​ជើង​ឯក La Liga ​ក៏​ដោយ។ ​សម្រាប់​ការ​កាត់​ប្រាក់​ឈ្នួល​វិញ គឺ​ក្រុម Real Madrid ​បាន​កាត់​១០​%។

​សូម​បញ្ជាក់​ថា​ក្រុម Real Madrid ​កំពុង​ដាច់​ពិន្ទុ​៤​ពិន្ទុ​ពី​ក្រុម​លេខ​២ Barcelona ​ហើយ​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​សល់​តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT