ទូកក្តោងកម្ពុជា រកបានលទ្ធផលល្អមុនកីឡាអាស៊ីនៅឥណ្ឌូនេស៊ី

ក្រុមកីឡាទូកក្តោងកម្ពុជា បានបញ្ជូនក្រុមកីឡាករចំនួន ០៣រូប ដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស ទៅចូលរួមក្នុងការប្រកួតកីឡាទូកក្តោង Sarawak Open Regatta ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីក្រុង មីរី រដ្ឋ សារាវ៉ាក់ ប្រទេស ម៉ាឡេស៊ី ។

ជាលទ្ធផល កីឡាករ ឌុច ប៊ុនធឿន ប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំនាត់ថ្នាក់លេខ ៣ និងកីឡាករ ញ៉ូវ ចាន់ ប្រកួតលើវិញ្ញាសា Laser 4.7 ទទួលបានចំនាត់ថ្នាក់លេខ ៣ ដូចគ្នា ។

សំរាប់ការប្រកួតនេះ គឺជាការត្រៀមខ្លួនរបស់កីឡាករទាំង០២ សំរាប់ចូលរួមក្នុងការប្រកួតកីឡាអាស៊ី លើទី១៨ នៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ខែ សីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT