ស្រី​ស្អាត​លើក​ផ្លាក​ពេល​ចប់​ទឹក​លើ​សង្វៀន​ប្រដាល់ (Ring Girls) មួយ​ប្រកួតៗ​ស៊ី​ថ្លៃ​ប៉ុន្មាន?

ក្រោយ​ចប់​ទឹក​នីមួយៗ នៅ​លើ​សង្វៀន​ប្រដាល់​គេ​រមែង​ឃើញ​នារី​មាន​រូបរាង​ស៊ិចស៊ី​និង​ស្រស់​ស្អាត​បាន​រំលេច​វត្តមាន​លើក​ផ្លាក​បង្ហាញ​សម្រាប់​ការ​ត្រៀម​មក​ដល់​នៅ​ទឹក​ឬ​ជុំ​បន្ទាប់។

ស្តាប់​ទៅ​អាច​ថា​ជា​ការងារ​ស្រាល ដោយ​ត្រឹម​ប្រើប្រាស់​សម្រស់​បង្ហាញ​ទៅ​កាន់​ក្រសែ​ភ្នែក​ទស្សនិកជន ចុះ​បើ​និយាយ​ពី​ប្រាក់​ចំណូល​ដែល​នារីៗ​ស្រស់​ស្អាត​ទាំង​នោះ​ទទួល​បាន​វិញ តើ​ក្នុង​មួយ​ឆ្នាំ​អាច​រក​បាន​ប៉ុន្មាន?

ជា​មធ្យម​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់ Ring Girls ទូទៅ​អាច​ទទួល​បាន​ដល់​ជាង ៧០ ០០០ ដុល្លារ ខណៈ​ Ring Girls លំដាប់​កំពូលៗ​គឺ​អាច​ទទួល​បាន​ដល់​ទៅ ២៥០ ០០០ ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​ឆ្នាំ។

បើ​រាប់​ជា​ចំណូល​ក្នុង​រៀងរាល់​ការ​ប្រកួត ជា​មធ្យម​មួយ​ប្រកួត​ Ring Girls អាច​ទទួល​បាន​ ២០០ ដុល្លារ ឬ​សម្រាប់​ប្រកួត​ខ្នាត​ធំ​អាច​ទទួល​បាន​ច្រើន​ជាង ៨ ០០០ ដុល្លារ​ក៏​មាន។ តួ​យ៉ាង​ដូច​ជា​នៅ​ប្រកួត​រវាង អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather និង​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ Ring Girls លើ​សង្វៀន​នោះ​ ម្នាក់​ទទួល​បាន​ដល់​ទៅ ១០ ០០០ ដុល្លារ​ឯ​ណោះ។

ខាង​ក្រោម​យើង​បង្ហាញ​ពី Ring Girls ស្រស់​ស្អាត ៥ រូប​ដែល​រក​បាន​ចំណូល​ច្រើន​បំផុត​នៅ​លើ​សង្វៀន​ប្រកួត៖

  • Kyra Keli រក​បាន ៥ ០០០ ដុល្លារ/ប្រកួត
  • Rachel McDonough រក​បាន ៥ ០០០ ដុល្លារ/ប្រកួត
  • Stephanie Ann Cook រក​បាន ៥ ០០០០ ដុល្លារ/ប្រកួត
  • Samantha Kumiko រក​បាន ១០ ០០០ ដុល្លារ/ប្រកួត
  • Dessie Mitcheson រក​បាន ១០ ០០០ ដុល្លារ/ប្រកួត

Dessie Mitcheson

Kyra Keli

បញ្ជាក់​ថា​ក្រៅ​ពី​ចំណូល​នៃ​ការងារ​លើ​សង្វៀន Ring Girls ស្រស់​ស្អាត​ជា​ច្រើន​ក៏​មាន​ឱកាស​កើប​ចំណូល​នៅ​ខាង​ក្រៅ តាម​រយៈ​ការ​ចុះ​កុងត្រា​លើ​ការ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សម្អាត​ឬ​សំលៀកបំពាក់​ជា​ដើម ហើយ​មាន​គំរូ​មួយ​គឺ​ដូច​ជា​តារា​ម៉ូដែល Arianny Celestes ​និង​ជា Ring Girls មួយ​រូប​ដែរ​នោះ អាច​ទទួល​ចំណូល​ក្រៅ​បាន​ដល់​ទៅ​ជាង ១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នា​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៤៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT