មេ​ធំ​ក្លឹប​ Newell’s Old Boys ថា​រឿង Messi អាច​ក្លាយ​ជា​អភិនិហា​ដូច Maradona ដែរ

អនុ​ប្រធាន​ជាន់​ខ្ពស់​របស់​ក្លឹប Newell’s Old Boys ​លោក Cristian D’Amico បាន​បើក​ដៃ​ស្វាគមន៍ Lionel Messi ក្រោយ​ល្ហៀងៗ​ថា​បុរស​សញ្ជាតិ​អាហ្សង់ទីន​មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប Barcelona។

Messi ធ្លាប់​ជា​អតីត​កីឡាករ​របស់ Newell’s Old Boys កាល​ពី​នៅ​វ័យ​កុមារភាព មុន​ផ្ទេរ​មក​កាន់​ក្លឹប Barcelona។

ប្រាប់ TNT Sports លោក D’Amico និយាយ៖ “ខ្ញុំ​មិន​ដឹង​ថា​រឿង​ហ្នឹង​វា​អាច​ទៅ​រួច​ឬ​អត់​ទេ ពោល​គ្រប់​យ៉ាង​គឺ​ស៊ីសង​លើ​សាមី​ខ្លួន​ផ្ទាល់ និង​គ្រួសារ​របស់​គាត់ ដោយ​នាម​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​មួយ​រូប គឺ​មាន​តែ​ផ្ដល់​ជូន​ព័ត៌មាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​គាត់ ព្រោះ​ដូច​កាល Diego Maradona មក​ Newell’s អ៊ីចឹង​គ្មាន​នរណា​គិត​ដល់​រឿង​ហ្នឹង​ទេ”។

លោក​បន្ថែម៖ “ខ្ញុំ​សង្ឃឹម​ថា​សម្រាប់​រឿង​របស់ Leo គឺ​អាច​នឹង​កើត​ឡើង​ស្រដៀង​គ្នា​ដែរ បែប​នេះ​ពេលវេលា​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ អ៊ីចឹង​យើង​មាន​តែ​រង់ចាំ​មើល”។

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ​ Barcelona រក​បាន ២៤ គ្រាប់​និង Assist ២០ លើក​ឲ្យ​ក្លឹប៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT