ចេញលទ្ធផលចាប់គូវគ្គ ៨ក្រុមចុងក្រោយ Hun Sen Cup ហើយ !!!

ក្រោយពីរកឃើញក្រុម ៨ក្រុមចុងក្រោយ នៅពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ ថ្ងៃនេះ CNCC ក៏បានធ្វើការចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់ក្រុមទាំង៨ថាតើនរណាខ្លះនឹងជួបគ្នានៅវគ្គនេះ។

លទ្ធផលក៏បានបង្ហាញជាផ្លូវការដូចខាងក្រោម៖

១. បឹងកេតអេហ្វស៊ី ប្រកួតជាមួយ ណាហ្គាវើល
២. អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតជាមួយ (ក្រុមបាល់ទាត់ខេត្តកោះកុង ឬយុវជនសាលាបាល់ទាត់ជាតិ U-18 )
៣. ក្រសួងការពារជាតិ ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង
៤. អង្គរថាយហ្គឺរ ប្រកួតជាមួយ ភ្នំពេញក្រោន

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះ នឹងធ្វើឡើងសម្រាប់ជើងទីមួយ នៅថ្ងៃទី ១ ខែ សីហា និងជើងទីពីរ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT