Bayern Munich ​សុំ​ទោស Man City ​រឿង​បង្ហោះ​រូប Sane ​មុន​ពេល​ប្រកាស​ផ្លូវការ​

​ក្រុម​យក្ស Bayern Munich ​បាន​សុំទោស​ក្រុម Manchester City ​ដែល​ខ្លួន​បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​រូបភាព Sane ​ចុះ​កិច្ច​សន្យា ​ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​មិន​ទាន់​បើក​ផ្លូវការ​។

​ក្លឹប Bayern Munich ​បាន​បង្ហោះ​រូបភាព​របស់ Sane ​ពាក់​អាវ​និង​ចុះ​កិច្ច​សន្យា​ជាមួយ​ពួកគេ​កាល​ពី​ម្សិលមិញ​នេះ​។ ​ការ​បង្ហោះ​រូប​ទាំង​ដែល​ការ​ផ្ទេរ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​និង​រដូវ​កាល​ដោះដូរ​កីឡាករ​មិន​ទាន់​បើក​ផង​នោះ ​ទើប​ធ្វើ​ឱ្យ​ក្រុម Man City ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​នេះ​ឡើយ។ ​ដោយ​មើល​ឃើញ​បែប​នេះ​ហើយ ទើប​ក្រុម Bayern Munich ​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ​មួយ​ចំពោះ​កំហុស​របស់​ខ្លួន។

​សូម​បញ្ជាក់​ថា​ក្រុម Man City ​បាន​សម្រេច​លក់ Sane ​ទៅ​ឱ្យ​ក្រុម Bayern Munich ​ហើយ​ក្នុង​តម្លៃ​៥៥​លាន​ផោន ​ក្រោយ​ពី​ការ​ចរចា​គ្នា​ត្រូវ​។ ​កីឡាករ​អាល្លឺម៉ង់​នេះ ​សម្រេច​ចិត្ត​ចេញ​ពី Man City ​ក៏​ព្រោះ​តែ​រូបគេ​ចង់​បាន​កន្លែង​លេង​ឱ្យ​ទៀងទាត់​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT