ទី​បំផុត Inter Milan ទិញ​បាន​ខ្សែ​ការពារ​ស្លាប Hakimi ​ពី​ក្រុម Real Madrid ​ហើយ​

​ក្រុម Inter Milan ​បាន​ប្រកាស​ជា​ផ្លូវការ​ទិញ​យក​ខ្សែ​ការពារ​ Achraf Hakimi ​ពី​ក្រុម Real Madrid ​បាន​សម្រេច​ហើយ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ។

​កីឡាករ​សញ្ជាតិ​ម៉ារុក​នេះ ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Real Madrid ​បាន​១៧​ប្រកួត​ប៉ុណ្ណោះ ​ហើយ​២​រដូវ​កាល​ចុង​ក្រោយ​នេះ ​រូប​គេ​ត្រូវ​បាន​ក្រុម Dortmund ​ខ្ចី​ជើង​ទៅ​លេង​នៅ​អាល្លឺម៉ង់។ ​តម្លៃ​ខ្លួន​របស់ ​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ មាន​ចំនួន​៤០​លាន​អឺរ៉ូ ​ហើយ​ក្រុម Inter Milan ​ត្រូវ​ថែម​៥​លាន​អឺរ៉ូ​ទៀត ​សម្រាប់​រូបគេ​ដែល​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​ផ្ទាល់។

​ក្រុម Real Madrid ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ និង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​វេលា​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់ Hakimi ​កន្លង​មក​ផង​ដែរ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT