Jose ​បន្ទោស VAR ​ដែល​ធ្វើ​ឱ្យ​ក្រុម​ចាញ់ Sheffield ​៣-១​

​លោក Jose Mourinho ​បាន​បន្ទោស​កម្មវិធី​ជំនួយ​ការ​អាជ្ញាកណ្ដាល VAR ​ថា​មិន​ច្បាស់​លាស់ ​ទើប​ធ្វើ​ឱ្យ​ក្រុម Spurs ​ចាញ់​ក្រុម Sheffield United ​៣-១ ​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​បាន​បរាជ័យ​ធ្ងន់​តែ​ម្ដង​កាល​ពី​យប់មិញ​នេះ ដោយ​ត្រូវ​ក្រុម Sheffield ​នាំ​មុខ​មុន​ដល់​ទៅ​៣​គ្រាប់ ​ហើយ​នាទី​៩០​ទើប Kane ​រក​បាន​១​គ្រាប់​សង​វិញ។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Jose ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់ VAR ​នោះ​ទេ ​ដែល​បាន​ផ្ដល់​បាល់​កាត់​សេចក្ដី​មិន​សមស្រប​ជា​ច្រើន​ចំណុច​។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា​៖ “អាជ្ញាកណ្ដាល​ក្នុង​ការិយាល័យ។ ខ្ញុំ​មិន​ដែល​បន្ទោស​អ្នក​ដែល​កាន់​កញ្ចែ​លើ​ទីលាន​ទេ ​ហើយ​បើ​អ្នក​នៅ​ក្នុង​បន្ទប់​នោះ​អ្នក​មិន​មែន​ជា​អាជ្ញា​កណ្ដាល​ឡើយ។ ខ្ញុំ​គិត​ថា​អាជ្ញាកណ្ដាល​​កាត់​សេចក្ដី​គួរ​តែ​នៅ​លើ​ទីលាន ហើយ​អ្នក​ផ្សេង​ទៀត​គ្រាន់​តែ​ផ្ដល់​យោបល់​បាន​ហើយ។ ​ប្រសិន​បើ​យើង​បន្ដ​ធ្វើ​បែប​ឱ្យ​អ្នក​កាត់​ក្ដី​នៅ​បន្ទប់​ទៀត ​នោះ​វា​នឹង​បំផ្លាស់​វិស័យ​បាល់ទាត់​ហើយ”៕ប្រភព Bbc

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT