Real Madrid ​ឈ្នះ​យប់មិញ ​លើស Barcelona ​ដល់​ទៅ​៤​ពិន្ទុ​ហើយ​

​ក្រុម Real Madrid ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​លើ​ក្រុម Getafe ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៣។

នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​ក៏​លេង​មិន​សូវ​បាន​ល្អ​ដែរ ​ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​មិន​សំណាង​ច្រើន​ជាង​ក្រុម Getafe ​។ ​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​លោក Zidane ​នោះ​កើត​ឡើង​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ខ្សែ​ការពារ Sergio Ramos ​នៅ​នាទី​៧៩។ ​ខណៈ​ដែល​ស្ថិតិ​ស៊ុត​វិញ ​នៅ​យប់មិញ​ក្រុម Real Madrid ​មិន​មាន​ច្រើន​នោះ​ទេ។

​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ហើយ ​ក្រុម Real Madrid ​មាន​៧៤​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​២ Barcelona ​វិញ​មាន​ត្រឹម​តែ​៧០​ពិន្ទុ​ប៉ុណ្ណោះ។ ​ការ​ប្រកួត La Liga ​នៅ​សល់​៥​សប្ដាហ៍​ទៀត ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT