Tiger Woods ​បាន​លេខ​៦ ​ក្នុង​ពាន​រង្វាន់ Open Championship

កីឡាករ​វាយ​កូន​គោល ​Tiger Woods ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ទាន់​អាច​លេង​ល្អ​១០០%​នៅ​ឡើយ​ទេ ​ក្នុង​ពាន​រង្វាន់ Open Championship ​នៅ​ Carnoustie ​នា​ប្រទេស​ស្កុតឡែន​នេះ។

Wood ​វ័យ​៤២​ឆ្នាំ​មិន​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​មួយ​ទាល់តែ​សោះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ​ដោយសារ​តែ​មាន​បញ្ហា​របួស​ចង្កេះ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ សម្រាប់​ការ​ចូល​រួម​ប្រកួត​នា​ឆ្នាំ​នេះ​វិញ រូបគេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦​ដែរ ​ប៉ុន្តែ​សាមី​ខ្លួន​បញ្ជាក់​ថា​នេះ​ជា​ការ​ចាប់​ផ្ដើម​របស់​ខ្លួន​ត្រលប់​ចូល​ទីលាន​វិញ​ប៉ុណ្ណោះ។

បុរស​សញ្ជាតិ​អាមេរិក​​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ បើ​ទោះ​ជា​មិន​បាន​ឈ្នះ​ក៏​ដោយ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​នឹង​ឈាន​ដល់​ចំណុច​កំពូល​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត”។

ពាន​រង្វាន់ Open Championship ​ខាង​លើ​នេះ ​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​កីឡាករ Francesco Molinari ​សញ្ជាតិ​អ៊ីតាលី ​ហើយ​រូបគេ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​អ៊ីតាលី​ដំបូង​គេ​ដែល​អាច​យក​ពាន​រង្វាន់​វាយ​កូន​គោល​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ផង​ដែរ៕

  • Tiger Woods ​បាន​លេខ​៦ ​ក្នុង​ពាន​រង្វាន់ Open Championship