(វីដេអូ) ៦ គ្រាប់​របស់ Inter យប់​មិញ គេ​ចាប់​អារម្មណ៍​ខ្លាំង​បាល់​កាប់ Volley របស់ Ashley Young

Inter Milan បាន​យក​ឈ្នះ​ទៅ​លើ Brescia នា​លទ្ធផល ៦-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​របស់​កីឡាករ Ashley Young, Alexis Sanchez, Danilo D’Ambrosio, Roberto Gagliardini, Christian Eriksen និង Antonio Candreva។

ប៉ុន្តែ​ក្នុង​ចំណោម​នោះ គ្រាប់​បាល់​ដំបូង​របស់ Young ​ដែល​កាត់​ចេញ​ពី​ជើង​របស់ Sanchez ​គឺ​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត ដោយ​ខ្សែ​បម្រើ​ស្លាប​បាន​កាប់​បាល់ Volley បញ្ចូល​ទី​យ៉ាង​ស្អាត។

មួយ​គ្រាប់​នេះ​អាច​ថា ធ្វើ​ឲ្យ​អ្នក​គាំទ្រ Man Utd មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​ទាំង Young និង Sanchez កាល​នៅ United ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ លុះ​ពេល​លេង​នៅ Inter គឺ​ហាក់​កប់​ខ្លាំង​តែ​ម្តង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT