Pep មាន​គម្រោង​ចង់​នាំ​យក​កូន​ក្រុម​ចាស់​មួយ​រូប ​មក​ចូលរួម​នៅ Man City

អ្នកចាត់ការ​មេឃ​ខៀវ​ Man City គឺ​លោក​ Pep Guardiola កំពុង​មាន​គម្រោង​ជុំវិញ​ការ​ចង់​នាំ​យក​ខ្សែ​ការពារ David Alaba ដែល​ជា​អតីត​កូន​ក្រុម​ចាស់​របស់​លោក ឲ្យ​មក​ចូលរួម​នៅ​ទឹកដី Etihad។ នេះ​បើ​តាម​របាយការណ៍​ពី Guardian បាន​ចុះ​ផ្សាយ។

ផែនការណ៍​នាំ​យក Alaba គឺ​ចង់​យក​មក​រៀបចំ​ប្រព័ន្ធ​លេង​សារ​ជា​ថ្មី សម្រាប់​រដូវ​កាល ២០២០/២១ ឆ្លើយតប​ទៅ​នឹង​ការ​ចាកចេញ​របស់​កីឡាករ​សំខាន់ ២ រូប​មាន Leroy Sane និង David Silva។

បញ្ជាក់​ថា Alaba ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ Pep នៅ​ចន្លោះ​ឆ្នាំ​ ២០១៣ ដល់ ២០១៦ ប៉ុន្តែ​ដោយសារ​រយៈ​ពេល​ចុង​ក្រោយ ហាក់​មិន​សូវ​លេចធ្លោ​នៅ Bayern ទាល់​តែ​សោះ ក្រោយ Alphonso Davies ដែល​ជា​រលោក​ក្រោយ និង​ស្គាល់​ថា​កីឡាករ​ល្បឿន​លឿន​រំកិល​ឈ្មោះ​ចូល​មក​ជំនួស​តំណែង៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT