Klopp ​ព្រមាន​ក្រុម​ដទៃ​ថា Liverpool ​នឹង​នៅ​តែ​ល្អ ​ទោះ​ឈ្នះ​ពាន​ហើយ​ក៏​ដោយ​

ក្រុម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​លេខ​២ Manchester City ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣២​នៃ​លីគ​កំពូល​អង់គ្លេស​។មុន​ការ​ប្រកួត​ខាង​លើ​នេះ​កើត​ឡើង ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​យក​ជ័យជម្នះ​ទៀត ​បើ​ទោះ​ជា​ក្រុម​លើក​ពាន​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​ក៏​ដោយ។ ​ការ​ប្រឹងប្រែង​នេះ​មិន​មែន​តែ​រដូវ​កាល​នេះ​ទេ ពោល​គឺ Liverpool ​នឹង​ប្រឹង​នៅ​រដូវ​កាល​បន្ទាប់​ៗ​ទៀត ​ព្រោះ​គោលដៅ​របស់​ក្លឹប​ចង់​ឈ្នះ Premier League ​ទៀត​នៅ​រដូវ​កាល​ក្រោយ។​

អ្នក​ចាត់ការ​ដែល​ជួយ​ក្រុម Liverpool ​លើក​ពាន Premier League ​ឡើង​វិញ ​ក្រោយ​ខកខាន​៣០​ឆ្នាំ​បាន​និយាយ​ទៀត​ថា​៖ “យើង​មិន​ការពារ​ជើង​ឯក​ទេ យើង​នឹង​ប្រយុទ្ធ​យក​វា​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ។ ​City ​នឹង​ខ្លាំង​នៅ​រដូវ​កាល​ក្រោយ United , Chelsea ​ក៏​ដូច​គ្នា។ ក្រុម​ទាំង​នេះ ​នឹង​ក្លាយ​ជា​គូ​ប្រជែង​ស្វិតស្វាញ​សម្រាប់ Liverpool ​ក្រោយ​ពី​ពួកគេ​បាន​ដោះដូរ​កីឡាករ​ល្អ​ៗ​មក”៕


ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT