ក្លឹប Chelsea សម្លឹងឃើញអ្នកចាំទី Joe Hart ដើម្បីមកជំនួសតំណែងរបស់ Courtois ដែលអាចនឹងចាកចេញទៅក្លឹប Real Madrid ឆាប់ៗនេះ។
Hart ជាកីឡាកររបស់ក្លឹប Manchester City ប៉ុន្តែត្រូវបានលោក Pep Guardiola បើកឱ្យគេខ្ចីជើង២រដូវកាលមកហើយ។ សាមីខ្លួនបានបញ្ជាក់ថារូបគេមិនចង់នៅក្លឹប Man City ទៀតទេ ពោលគឺចង់បានក្លឹបមួយដែលអាចឱ្យគេលេងបានជាប់១១នាក់ដំបូងជានិច្ច។ Chelsea ដែលជាក្លឹបចង់បានអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ អាចនឹងដាក់តម្លៃខ្លួន៥លានផោន ដើម្បីទិញយកពីក្លឹប Man City។
ខណៈដែលក្លឹបក៏អាចនឹងបញ្ចេញកីឡាករខាងលើនេះដែរ ដើម្បីទុកកន្លែងឱ្យអ្នកផ្សេង ជាជាងការបើកឱ្យក្លឹបដទៃខ្ចីជើង។ បច្ចុប្បន្ននេះ រូបគេកំពុងហ្វឹកហាត់ជាមួយក្រុម Man City ផ្ទាល់នៅអាមេរិក ហើយកាលពីលេងប៉ះ Dortmund រូបគេក៏បានបង្ហាញខ្លួនផងដែរ។
អ្នកចាំទីវ័យ៣១ឆ្នាំខាងលើនេះ ចូលលេងឱ្យក្លឹប Man City តាំងពីឆ្នាំ២០០៦ ហើយក៏ត្រូវក្លឹបជាច្រើនខ្ចីជើងជាបន្ដបន្ទាប់ដែរ។ ដូច្នេះហើយ បានជាបច្ចុប្បន្នរូបគេចង់ឱ្យក្លឹបលក់ចេញតែម្ដង ដើម្បីបានរកក្លឹបមួយលេងបានពេញជើង៕ប្រភព៖ DailyMail