Gary Neville ប្រាប់​ពី​រឿង​មួយ​ដែល United ត្រូវ​ធ្វើ ប្រសិន​ចង់​ប្រជែង​ជាមួយ Liverpool

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ក្លឹប​បិសាច​ក្រហម Manchester United បាន​បង្កើត​ភាព​ជោគជ័យ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​ក្លឹប​កាន់​តែ​រំកិល​ខ្លួន​ខ្ពស់​ជាង​មុន​ក្នុង​ការ​ប្រកួតប្រជែង​នៅ​តំណែង Top 4។

ទន្ទឹម​នេះ ជើង​ចាស់​លោក Gary Neville ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​បន្ថែម​អំពី​ទម្រង់​លេង​ដ៏​ល្អ​របស់ United ហើយ​បាន​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​គោលដៅ​ដែល United ចង់​ប្រជែង​ជាមួយ Liverpool សម្រាប់​ពាន PL។

លោក Neville និយាយ៖ “ក្រុម​នេះ [Man Utd] បាន​ក្លាយ​ជា​ក្រុម​មួយ​ដូច​កាល​ពី ២ ឆ្នាំ​វិញ​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​មាន​ការ​ពង្រឹង ជា​ពិសេស​នៅ​ទីផ្សារ​ដោះដូរ​ដែល United ត្រូវ​មាន​មហិច្ឆតា​ខ្ពស់ ជាមួយ​តម្រូវ​ការ​បន្ថែម​ទៀត នោះ​គឺ​ការ​ទិញ​ចូល​កីឡាករ ៣ ឬ ៤ បន្ថែម​ទៀត​ដែល​ល្អ​ដូច​ជា Bruno Fernandes ដើម្បី​ជួយ​ឲ្យ​ក្រុម​អាច​ឈាន​ដល់​កម្រិត​ប្រកួតប្រជែង”។

បញ្ជាក់​ថា Liverpool កំពុង​នាំ​មុខ​ដាច់​ពិន្ទុ​នៅ​តារាង PL ស្រប​ពេល​ United មាន ៥២ ពិន្ទុ​នៅ​ចាញ់​ពីរ​ពិន្ទុ​ធៀប​នឹង Chelsea សម្រាប់​រំកិល​ខ្លួន​ចូល​ចំណាត់ថ្នាក់ Top 4៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT