Arteta៖ “រឿង​ដាក់ Ozil លេង​ឬ​អត់ ខ្ញុំ​មិន​ដែល​វាយ​តម្លៃ​មើល​លើ​ថ្លៃ​ពលកម្ម​គេ​ទេ”

Mesut Ozil ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ក្លឹប Arsenal ដោយ​មួយ​សប្តាហ៍​រូប​គេ​ទទួល​បាន​ដល់​ទៅ ៣៥០ ០០០ ផោន​ឯ​ណោះ។

ត្បិត​បើ​ស៊ី​ថ្លៃ​ពលកម្ម​ខ្លាំង តែ​បើ​មើល​តម្រូវ​របស់​ក្លឹប​ហាក់​មាន​តិច​បំផុត ពោល​គឺ​លោក Mikel Arteta មួយ​រយៈ​ចុង​ក្រោយ​មិន​សូវ​ដាក់​កីឡាករ​រូប​នេះ​ឲ្យ​ចូល​លេង​ទាល់​តែ​សោះ។

បញ្ជាក់​ជុំវិញ​រឿងរ៉ាវ​នេះ Arteta បាន​សង្កត់​ធ្ងន់​ថា៖ “ខ្ញុំ​មិន​ដែល​គិត​បែប​ហ្នឹង​ទេ [មិន​ដែល​គិត​ពី​រឿង​ថ្លៃ​ពលកម្ម​ទេ] ដោយ​វា​ជា​កិច្ច​ព្រមព្រៀង​រវាង​ភាគី​កីឡាករ​និង​ក្លឹប ដោយ​ខ្ញុំ​គីត​ថា​ពួក​គេ​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​ដែល​សក្តិសម​នឹង​ទទួល​បាន ពោល​មិនមែន​ជា​ចំណុច​ដែល​ខ្ញុំ​ត្រូវ​វាយតម្លៃ​ដើម្បី​ជ្រើស​យក​កីឡាករ​ណា​ម្នាក់​ឡើយ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ទាំង​អស់​របស់​ខ្ញុំ​គេ​ឈាន​ដល់​កម្រិត​ដ៏​ល្អ​បំផុត និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឲ្យ​ខ្ញុំ​ជ្រើស​យក​ពួក​គេ​មក​ចូលរួម​ការ​ប្រកួត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​ជា​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​គិត”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT