Simeone ​អត់​ពាក្យ​និយាយ ​ពេល​ឃើញ Barcelona ​ដូរGriezmann ចូល​នាទី​៩០​

​ក្រុម Atletico Madrid ​លេង​ស្មើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​២-២ ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​ពាន​រង្វាន់​ក្រុម Barca ​កាន់​តែ​តិច​ទៅ​ហើយ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ​ចូល​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​នោះ​ទេ។ ​ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៩០​ទៅ​ហើយ ​ទើប​កីឡាករ​បារាំង​នេះ ​អាច​ចូល​លេង​បាន ប៉ុន្តែ​នៅ​ចុង​ម៉ោង​ពេក​ផង​នោះ ការ​ប្រកួត​មិន​មាន​អ្វី​ប្រែប្រួល​ទេ ពោល​គឺ​រក្សា​លទ្ធផល ​២-២ ​ដដែល។

Antoine Griezmann ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setien ​គឺ​មិន​មាន​ឱកាស​ពេញលេញ​ដើម្បី​បង្ហាញ​សមត្ថភាព​ឡើយ តាំង​ពី​បើក​រដូវ​កាល​មក​ម្ល៉េះ។ ​រឿង​នេះ ​ត្រូវ​បាន​អ្នក​កាសែត​លើក​ទៅ​សួរ​លោក Simeone ​ដែល​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​របស់ Griezmann ។ លោក Simeone ​ឆ្លើយ​ទៅ​ប្រាប់​អ្នក​កាសែត​វិញ ​ដោយ​ខ្លី​បំផុត ​គឺ​លោក​មិន​មាន​ពាក្យ​អ្វី​និយាយ​ពី​ក្រុម​ដទៃ​ឡើយ។ ​អ្នក​ចាត់ការ​ក្រុម AT Madrid ​រូប​នេះ ​ផ្ដោត​តែ​លើ​ក្រុម​ខ្លួន​ឯង​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្រុម​ឬ​រឿង​ផ្ទៃ​ក្នុង​ក្រុម​ដទៃ ​លោក​មិន​ចង់​ដឹង ​ហើយ​ក៏​មិន​ចង់​វែកញែក​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT