ផ្លូវការ Bayern Munich ​ទិញ Sane ​ពី​ក្រុម Man City ​បាន​សម្រេច​ហើយ​

​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​ទិញ​ខ្សែ​ប្រយុទ្ធ Leroy Sane ​ពី​ក្រុម Manchester City ​បាន​សម្រេច​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន​ កុងត្រា​៥​ឆ្នាំ​។

​Sane ​នៅ​សល់​កុងត្រា​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម Man City ​។ ​ស្រប​ពេល​ក្រុម Bayern Munich ​ព្យាយាម​តាម​ទិញ​និង​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់​ផង​នោះ ទើប​បាន​ជា​ក្រុម​របស់​លោក Pep ​មិន​អាច​ប្រកែក​បាន ​ហើយ​ការ​ចរចា​សម្រេច​ក៏​កើត​មាន​នៅ​យប់មិញ​នេះ​។ ​ដូច្នេះ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​នឹង​ក្លាយ​ជា​កីឡាករ Bayern Munich ​ដែល​មាន​កុងត្រា​រហូត​ដល់​៥​ឆ្នាំ​ឯ​ណោះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​មិន​មាន​ឱកាស​បាន​ចូល​លេង​ឡើយ ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​។ ​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​សាមី​ខ្លួន​ចង់​ចាកចេញ​ដើម្បី​ទៅ​រក​ក្លឹប​ដែល​នឹង​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​បញ្ចេញ​សមត្ថភាព។ ​ដោយ​ក្រុម Bayern Munich ​នេះ គឺ​ជា​ក្រុម​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​រូបគេ ​ថា​នឹង​អាច​បង្ហាញ​សមត្ថភាព​បាន​ពេញលេញ​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT