វេស្ទើនភ្នំពេញ ទទួលបាន ១ពិន្ទុដំបូងបំផុត ខណៈកាត់ផ្តាច់កំណត់ត្រាពិសេសរបស់ក្រសួងការពារជាតិ

នៅក្នុងការប្រកួតសប្តាហ៍ទី ១៥ ទៅហើយ ក្នុងលីគកំពូលកម្ពុជា ទើបបានឃើញថាក្រុមបាល់ទាត់វេស្ទើនភ្នំពេញ មានលទ្ធភាពអាចរកបានពិន្ទុលើកដំបូងរបស់ខ្លួន ពោលគឺ ១ពិន្ទុ ចេញពីលទ្ធផលស្មើគ្នា ៣-៣ ទល់នឹងក្រសួងការពារជាតិ ។

លទ្ធផលនេះបានធ្វើឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ ក្នុងការប្រជែងផុតពីតំបន់គ្រោះថ្នាក់ ដែលនៅពីក្រោមអគ្គិសនីកម្ពុជា ត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ គ្រាដែលលក្ខន្តិកៈលីគរដូវកាលនេះ តំរូវឲ្យក្រុមនៅតំបន់គ្រោះថ្នាក់តែ ១ ប៉ុណ្ណោះ ត្រូវធ្លាក់ទៅលីគទីពីរ។

ក្រៅពីនេះផងដែរ វាគឺជាលទ្ធផលដែលបានកាត់ផ្តាច់នូវកំណត់ត្រាអស្ចារ្យរបស់ក្រសួងការពារជាតិ ដែលទទួលបានជ័យជម្នះ ៧ប្រកួតជាប់គ្នា ចាប់តាំងពីសប្តាហ៍ទី ៨ កន្លងមក ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាលទ្ធផលស្មើដំបូងបំផុតក្នុងរដូវកាល ក្រោមការដឹកនាំរបស់លោក ភា សុភ័ត្រ្តា ផងដែរ ដែលកន្លងមក ធ្លាប់តែ ឈ្នះ និងចាញ់តែប៉ុណ្ណោះ ។

ខាងក្រោមគឺជាលទ្ធផលសរុបប្រចាំសប្តាហ៍៖

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT